លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1531

មន្ត្រី​ជាច្រើន ​បានលើកឡើង​ទៀតថា អំពើ​បក្ខពួកនិយម​និង​ពុករលួយ​ដុះ​ស្លែ​ក្នុង​អង្គភាព​នេះ បាន​បំពាន​ទៅលើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ព្រោះ​លោក សារ៉ាក់ ខាន់ ជា​អ្នកបង្កើត​ឲ្យ​មាន​អង្គភាព​នេះ និង​មាន​សិទ្ធិអំណាច​ចាត់ចែង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​លុយកាក់​ចាត់ចែង​គ្មាន​តម្លាភាព ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត បើ​ពិនិត្យ​លើ​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​វិញ លោក សារ៉ាក់ ខាន់ កំពុងតែ​គិតគូរ​អភិវឌ្ឍន៍​ខ្លួនឯង ប្រមូល​បក្ខពួក​ឲ្យ​កាន់ការ​ងារ​ធំៗ​កាន់តែ​ច្រើនឡើងៗ តាមរយៈ​ការ​កម្ចាត់កម្ចាយ​មន្ត្រី​ដែលមាន​ទស្សនៈ​គំនិត​ផ្ទុយ​ពី​គាត់​រៀបចំ​ដាក់​ខ្សែស្រឡាយ​និង​បក្ខពួក​តាមតែ​ទំនើងចិត្ត​។ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា លោក ម៉ូ​វ ចរិយា ដែលជា​ប្រធាន​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា កាលពីមុន​ជាម​នុស្ស​ដែល​លោក សូរ ឃុន រៀបចំ​តែងតាំង តែ​ពេលនេះ​បែរជា​ផ្ទេរតំណែង​ឲ្យ ឡាយ ម៉ា​រី​វូ ជា​សមាជិក​ទី​១ នៃ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ហើយ​លោក សុង ឡេង ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រាន់តែ​មកកាន់​តំណែង​ភ្លាមៗ​ខំប្រឹង​ប្រមែប្រមូល​ប្រណាំងប្រជែង​គ្នា ទិញ​រថយន្ត​ទំនើបៗ ចាយ​ថវិកាជាតិ​យ៉ាង​ខ្ជីខ្ជា​បំផុត​។​

លោក ប្រាក់ សុខុន កើតមាន​ភាព​អសកម្ម​និង​អំពើពុករលួយ​មិន​ចាញ់​ជំនាន់​លោក សូរ ឃុន ប៉ុន្មាន​ទេ ព្រោះ​មន្ត្រី​និយម​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រមូល​ថវិកាជាតិ​យកទៅ​ច្រក​ហោ​ប៉ៅ​ផ្ទាល់ខ្លួន​នៅតែ​មានមុខ​កាន់តំណែង​ធំៗ​ក្នុង​ក្រសួង​នេះ​ដដែល ហើយ​មន្ត្រី​ជាច្រើន​ក៏បាន​នាំគ្នានិយាយពី​បញ្ហា​បក្ខពួកនិយម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ដែលមាន​សិទ្ធិ​គ្រប់គ្រង​ប្រាក់ចំណូល​ទៅលើ​សេវា​ទូរគមនាគមន៍​។​រឿង​ពិត ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ជា​បក្ខពួក​របស់លោករ​ដ្ឋ​លេខាធិការ​សារ៉ាក់ ខាន់ ហើយ​គ្មាន​ភាពម្ចាស់ការ​គ្រប់គ្រង​ទៅលើ​ប្រាក់ចំណូល​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​ជាពិសេស​លោក ប្រាក់ សុខុន មិនគួរ​មើលរំលង​បញ្ហា​ដែល​កើតមាន​ក្នុង​អង្គភាព បញ្ញត្តិ​ករ ទូរគមនាគមន៍ នេះ​ទេ​។​

ក្រុមមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លោក ឡាយ ម៉ា​រី​វូ បានរៀបចំ​បញ្ជា​ទិញ​រថយន្ត​ម៉ាក​នីសា​ន់ ណាវ​រ៉ា មកប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​លោក សុង ឡេង បាន​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០​ប្រណាំង​ជា​មួ​ួ​យ​លោក ម៉ូ​វ ចរិយា ដែល​ទិញ​រថយន្ត​ស៊េរី​ថ្មី ឡិច​ស៊ី​ស​៥៧០ ប៉ុន្តែ​ក្នុង​នាយកដ្ឋាន​ជាច្រើន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គ្មាន​រថយន្ត​ល្អៗ​ទំនើប​ប្រើប្រាស់​ដូច​ថ្នាក់ដឹកនាំ​ក្នុង​បញ្ញត្តិ​ករ ទូរគមនាគមន៍​ផង​ទេ​។

​ អំពើពុករលួយ​និង​ភាព​អសកម្ម​ដែល​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍ បានកើត​ឡើង​ដោយសារ​ការបើក​ភ្លើង​ខៀវ​ពី​លោក សារ៉ាក់ ខាន់ ធ្វើ​ឲ្យ​អង្គភាព​នេះ​រក​ចំណូល​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ពី​ប្រតិបត្តិ​ករ ក្រុមហ៊ុន​ឯកជន លើ​សេវា​រលក​វិទ្យុ អាកាស​ហ្វ្រេ​កង់​ពី​វិទ្យុ ក្រុមហ៊ុន​ទូរ​ស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ​ឥទ្ធិពល​របស់លោក សារ៉ាក់ ខាន់ ដែល​បាន​បំពាន​លើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​តាមតែ​ទំនើងចិត្ត​មិនដែល​គិតគូរ​ពី​ការកែទម្រង់ ឬ​ភាព​ក្តៅក្រហាយ​របស់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​នោះទេ​។​មន្ត្រី​ជាច្រើន​បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ពេលដែល​លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការជួយជ្រោមជ្រែង​ឲ្យ​លោក សុង ឡេង ពីមុន​ជា​អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ក្នុងការ​កេងប្រវ័ញ្ច បាត់ប្រាក់​ចំណូល​ពី​ការលក់​តែម​រាប់សិប​លាន បែរជា​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា​ទៅវិញ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1566ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន1841ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1492ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1481ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1347ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1346ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1563ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1631ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1526ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17068នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163552នាក់
ខែនេះ    546832នាក់
ឆ្នាំនេះ   1929064នាក់
សរុប   51288990នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:28