ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម

ដោយៈ មុនីរាជ ភ្នំពេញ ថ្ងៃទី 07 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 06:34 នាទី ចំនួនអានៈ 1732

ស្នូរ​គ្រាប់បែក បាន​ផ្ទុះឡើង​លាន់​ឮ​កក្រើក ទាំង​កណ្តាលអធ្រាត្រ ស្ថិត​នៅ​ក្រោយ​ជាប់​របង​ខាងលិច នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ផ្លូវ​លេខ​២១៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិត​ធនាគារ​អេស៊ីលីដា ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោងជាង ១ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣​។ ស្នងការ​ប៉ូលិស បាន​អះអាង​ថា ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការនោះ មានបំណង បង្កចលាចល​សង្គម​។

ការដាក់​គ្រាប់បែក​បំផ្ទុះ​នេះ មិន​បណ្តាលឲ្យ​មាន​អ្នករង​របួស​នោះទេ​។ គ្រាន់តែ​បណ្តាល​ឲ្យ​កញ្ចក់​របស់​ធនាគារ​អេស៊ីលីដា មាន​ស្នាម ២-៣ កន្លែង​។ 

​ក្រោយ​កើតហេតុ គេ​ឃើញ​វត្តមាន លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​លោក ជីវ កេង ប្រធាន​តុលាការ​រា​ធានី​ភ្នំពេញ បាន​ចុះមក​ត្រួតពិនិត្យ​ផង​ដែរ​។ 

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​សីហា ឆ្នាំ​២០១៣ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​។ ការ​បំផ្ទុះ​នេះ ជា​ការបង្កឲ្យ​មានសំឡេង ដើម្បី​បង្ក​ឲ្យមាន​ភាពចលាច​ល ក្នុងសង្គម។ ​គ្រាប់បែកនោះ ត្រូវគេ​ដាក់​នៅ​កន្លែង​គំនរ​សំរាម ហើយ​គោល​បំណង បង្ក​ឲ្យមាន​សំឡេង​ផ្ទុះ ព្រោះ​កន្លែង​នោះ មិនមែន​ជា​កន្លែង​ទី​ប្រជុំជន​ទេ ហើយ​ពេល​ផ្ទុះ ក៏​មិនមែន​ជា​ពេល​មាន​មនុស្ស​ឆ្លងកាត់​ទេ​។​

​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​បន្ថែមថា ឧបទ្ទវហេតុ នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ មិន​មាន​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ទេ​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​យប់​ម៉ោង​ប្រមាណ ១ កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣៕​ ប្រភពពី CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន3207ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1358ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2112ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1515ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1335ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1637ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1769ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1454ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1920ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1415ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27085នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173569នាក់
ខែនេះ    556849នាក់
ឆ្នាំនេះ   1939081នាក់
សរុប   51299007នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:19