ព័ត៌មានក្ដៅ

    ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ

    ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 862

    ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ​មាន​ប្រ​វែង​ប្រ​ហែល​៥រយ​ម៉ែត្រស្ថិត​ក្នុង​ ភូមិសាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-ខេត្ត​សៀមរាប ភ្ជាប់​ជា​មួយ​ផ្លូង​ជាតិ​លេខ​៦ ក្រោយ​​ការាស​សាំង​តេលា ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​រិះ​គន់​ថា ថ្នាក់​ដឹក​នាំខេត្ត​ និង​មន្ទីរសាធារណៈការ​ ធ្វើ​ផ្លូវ​មិ​ន​រួច​ទុក​អោយ​ដី​ហុយបណ្តាល​អោយ​ពួក​គាត់​ពិបាក​រស់​នៅ នឹង​ជិត​កើត​រោគ​ល្បេង​ទាំង​ចាស់​ទាំង​ក្មេង​អស់​ហើយ។

    ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិនា ឆ្នាំ២០១៣នេះ មាន​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​ផ្តល់​បទ​សំភាស​ដល់​អ្នក​សារ​ព័ត៌​មាន​ អំ​ពី​បញ្ហា​ដែល​ពួក​គាត់​កំ​ពុង​ប្រ​ឈម​ជា​រៀង​រាល់​ដោយ​សា​ដី​ក្រ​ហម​ហុយ​ទាំង​យប់​ទាំង​ថ្ងៃ គ្រប​ដណ្តប់​ទៅ​លើ​ផ្ទះ​របស់​ពួកគាត់​ ពីស័ង្កសីពណ៍ខៀវ​ឡើង​ទៅ​ជា​ពណ៍​ក្រហម​អស់​ហើយ ជា​ពិសេស​កូន​ចៅ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង​កើត​ជំងឺ​គ្រុន​ផ្តាសា រលាក​ផ្លូវ​ដង្ហើម​ ក្អកខេសៗជិត​កើត​ល្បេងអស់​ហើយ។​

    ប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ពួកគាត​មិន​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ធ្វើ​ទេ តែ​ធ្លាប់​លឺ​ថា កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​មាន​អ្នក​ធំ​ម្នាក់​ជិះ​រថ​យ្ត​ឆ្លង​កាត់​តាម​ផ្លូវ​ខាង​លើ​នេះ ឃើញ​សភាព​ផ្លូវ​ដាច់​ទឹក​ហូរ​កាត់​ផ្លូវ​ស្ទើ​លិច​រថ​យន្ត​ ស្រាប់​តែ​អ្នក​ធំរូប​នោះ​បាន​បញ្ជា​អោយ​ខេត្ត​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ​ជា​បន្ទាន់។ ពួក​គាត់​បន្ត​ថា ផ្លូវ​នេះ​​​ធ្វើ​មិន​ទាន់​រួច​ទេ លូដាក់​បីកង់ៗពី​មុខ​ផ្ទះ មិន​ទាន់​ទាំង​លុប​ដី ពុំ​នូកដី​ និង​លូដាក់​ពាស​ពេល​ថ្នល់​រួច​ទុក​ចោលអស់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​គេ​មក​សាង​សង់​បន្ថែម។ ពួកគាត់​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទេស​ចរណ៍ធំៗ​បើ​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​ច្រើន​ ព្រោះ​រថ​យន្ត​ទាំង​នោះ​គេ​ច​ពី​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ភ្លើង​ស្តុប​ផ្លូវ​ជាតិ​លេខ​៦។

    ប្រ​ជា​ពលរដ្ឋ​សុំ​អំពាវ​នាវ​ដល់​ លោកស៊ូ-ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប និង​លោក​គឹម-ប៊ុនណា ប្រ​ធាន​សាធារ​ណការ​មេត្តា​ឆាប់​បញ្ចប់​គំ​រោង​សាង​សង់​ផ្លូវ​ខាង​លើ​នេះ​ទៅ​ បើ​ចង់​​​អោយ​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​សៀម​​រាប​នេះក្លាយជា​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា ទីក្រុង​ស្អាត ព្រោះ​អ្នក​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​ជិត​ត្រូវ​ដី​ហុយ​គ្រប​ជិត​អស់​ហើយ។

    ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​សាក​សួរ​ទៅ​លោក អឿន-ពៅ​ អភិ​បាល​រង​ក្រុង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ក្រុង តែ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា គំរោង​ជុស​ជុល​ផ្លូវ​ខាងលើ​នេះ​មិន​មែន​ជា​គំ​រោង​របស់​សាលា​ក្រុង​ទេ​សុំ​សាក​សួរ​ទៅ​ខាង​ខេត្តវិញ។

    លោក គឹម-វណ្ណ នាយក​ទី​ចាត់ការ​អន្តរវិស័យនៃសាលា​ខេត្ត​សៀម​រាប​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ទេ​រឿង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ទទួល​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ សុំ​អោយ​ទំ​នាក់ទំ​នង​ទៅ​ខាង​ប្រ​ធាន​ហិរញ្ញវត្ថុវិញ។

    លោក សោម-សំសាក់ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុនៃ​សាលាខេត្ត​សៀម​រាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​មិន​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ដដែល​នេះ។​​

    យើង​ក៏ពុំ​អាច​សុំការ​បំ​ភ្លឺ​ពី​លោក គឹម-ប៊ុណ្ណា ​ប្រធាន​សាធារណការ​បាន​ដែរ​ព្រោះ​លោក​ទើប​ឡើង​កាន់​តំ​ណែង​ថ្មី ពុំ​ទាន់​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទទេ។

    ពល​រដ្ឋ​​ខេត្ត​សៀម​រាប​រិះ​កន់​ថា ដោយ​សា​លោក​ ស៊ូ-ភិរិន្ទ ជិត​អស់​តំណែង​ជា​អភិបាល​ខេត្ត​សៀម​រាប ​ទើប​លោក​មើល​ពុំ​ឃើញ​ ពី​បញ្ហាផ្លូវ​ថ្នល់​ដាច់​ លិច​ទឹក ធ្វើ​មិន​រួច​ទុក​អោយ​ដី​ហុយ​បំផ្លាញ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋបែប​នេះ ហើយ​ពួកគាត់​ក៏សុំ​ផ្ញើ​ទុក្ខ​លំ​បាក​ខាង​លើ​នេះ ជូន​សម្តេច​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មេត្តា​សម្តេច​នែនាំ​លោក​ស៊ូ​ភិរិន្ទ ផង​កុំ​អោយ​គាត់​ជាប់​រវល់​នៅ​តែ​ក្នុង​ម៉ាស៊ី​ន​ត្រ​ជាក់​ពេក​ គិត​គូ​ដល់​ផ្លូវ​ថ្នល់​ដី​ហុយ ផ្លូវ​ថ្នល់​លិច​ទឹកផង៕ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1353ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន1765ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន564ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន5092ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន603ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន714ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន637ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន5546ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1276ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1095ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      77នាក់
    ម្សិលមិញ    9042នាក់
    សប្ដាហ៍នេះ    47108នាក់
    ខែនេះ    163025នាក់
    ឆ្នាំនេះ   1375853នាក់
    សរុប   29481104នាក់
    ថ្ងៃទី 24 ខែ 06 ឆ្នាំ 2018 ម៉ោង 00:31