អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:42 នាទី ចំនួនអានៈ 1634

អ្នក​កាសែត​ម្នាក់ និង​មន្រ្តី​បរិស្ថាន​ក្រ​សួង​ម្នាក់ត្រូវ​បានអ​ធិ​ការ​ស្រុក​វ៉ារិន​​ចាប់​ខ្លួន​ កាល​ពី​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី០៤ ខែ​មករា​ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។

បើ​យោង​តាម​សម្តី​​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មនុស្ស​២នាក់ ម្នាក់​​ឈ្មោះ សម តារា ភេទ​ប្រុស​ អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​ឈូគ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​មុខ​ងារ​ជា​មន្រ្តី​បរិស្ថាន​ក្រ​សួង។ រី​ឯម្នាក់​ទៀតឈ្មោះ ផល​ចន្នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ដូច​គ្នា និង​ដក​ហូត​បាន​រថ​យន្ត​កាម​រី ពណ៍​ស​១គ្រឿង​។

លោក​ ត្រី ណុបសារ៉ាក់ អធិការ​ស្រុក​វ៉ារិន​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើ​ង​លោក​បាន​ទទួល​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​អ្នក​ដឹក​ឈើ​យក​ធ្វើ​ផ្ទះថា មាន​គេ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ពួក​គាត់ជំ​រិត​ទាប្រាក់ ទើប​លោក​ទៅ​មើល​ឃើញ​ដូច​ការ​រាយ​ការ​នោះ​មែន​ ហើយ​លោកបាន​ឃាត់​ខ្លួន​​​ជន​ទាំង​២​រូប​នេះទៅ​អធិការ​ដើម្បី​សាកសួរ។ លោក​អធិការ​បន្តថា លោក​បាន​រាយ​ការ​ជូន​ព្រះ​រាជ​អាជ្ញាសាលាដំ​បូង​ខេត្ត​សៀមរាប ហើយ​ខាង​ប៉ូលីស​បាន​កសាង​សំណុំ​រឿង​​ ​ចោទ​ពី​បទ​កំ​ហែង​ទា​ប្រាក់។ លោក​អធិការ​បន្ថែម​ថា ទាំង​មនុស្ស​ និង​រថយន្ត​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​សៀម​រាប​នៅ​រសៀល​ថ្ងៃទី៥មករាម្សិល​មិញ​នេះ។

បើ​យោង​តាម​សម្តី​ចាង​ហ្វាង​កាសែត ក្រុង​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦នេះ​ថា កូន​ចៅ​របស់​លោក​ (ផល​ចន្នី) បាន​បដិសេធថា ពុំ​បានទា​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។ មូល​ហេតុ​ដែល​ពួកគេ​ចុះ​ទៅ​កាក់​គោយន្ត​កន្រ្តៃ​ខាង​លើ​គឺ​ដើម្បី​សួរនាំ រក​ម្ចាស់ ​រក​ច្បាប់​ទំលាប់​ក្នុង​ការ​ដឹង​ជញ្ជួន​ឈើ​ខាង​លើ។ តែ​មិន​ទាន់​បាន​សួរ​នាំ​ចប់​ផង​ស្រាប់​តែ​ឃើញ​ប៉ូលីស​ជិះ​រថ​យន្ត​ទៅ​ដល់​ចាប់​ខ្លួន​​ពួក​គេតែ​ម្តង។ លោក​ចាង​ហ្វាង​នេះ​បន្តថា ខាង​ប៉ូលីស​បាន​ដាក់​ខ្នោះឃុំ​ខ្លួន​កូន​ចៅ​លោក និង​មន្រ្តី​បរិស្ថាន មិន​អោយ​អ្នក​ណា​ជួប​សាក​សួរ​អ្វី​ទាំង​អស់​ ដែល​ទង្វើ​នេះ​ហាក់​ដូច​កូន​ចៅ​របស់​លោក​ជា​ជន​ក្បត់​ជាតិ​អញ្ចឹង។

លោក​ សំ រិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង​ និង​ជា​តំ​ណាង​អេយ្យការ​ មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦​នេះថា លោក​​កំពុង​សាកសួរ​ ពុំ​ទាន់​បាន​ចោទ​ប្រ​កាន់ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​នៅ​ឡើយ​ទេ។ លោក​បន្ថែមថា លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ លោក​នឹង​ផ្តល់​ព័ត៌​មាន​បន្ថែម​នៅ​ពេល​ក្រោយទៀត។ ចំ​ណែក​ឯ​ម្ចាស់​គោ​យន្ត​ដឹក​ឈើ​ លោក​បាន​អោយ​ខាង​ប៉ូលីស​ ហៅ​ម្ចាស់​ឈើ យកឈើ និង​គោយន្ត​កន្រ្តៃ ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពិន័យ​តាម​ផ្លូវ​ច្បាប់។

ពាក់​ព័ន្ធ​នឹក​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​នោះ ត្រូប​បានមជ្ឈ​ដ្ឋាន​ទូទៅ​​គេ​សង្កេត​ឃើញ​ថា វា​ហាក់​មាន​ភាព​អយុ​ត្តិ​ធម៌ ព្រោះ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទាល់​តែ​សោះ តើ​នេះ​វាបណ្តាល​មក​​ពី​មូល​ហេតុ​អ្វីដែរ? តើ​ឈ្មួញ​ដឹក​ឈើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ដាក់​បន្ទុកថា អ្នក​កាសែត​ជំរិត​ទាប្រាក់? ឬមួយ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​អណ្តាត​អត់​ឆ្អឹង​ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ? តុលាការ​គួរ​តែ​ផ្តល់​យុត្តិ​ធម៌ដល់​ពលរដ្ឋ​ខ្មែរ​អោយ​បាន​ស្មើ​ភាព​គ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1421ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន1931ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1569ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1405ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1543ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1326ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2029ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1525ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1618ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2379ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      294នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39336នាក់
ខែនេះ    348504នាក់
ឆ្នាំនេះ   2359043នាក់
សរុប   51718969នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:32