ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ

ដោយៈ ផ្លុង-រ៉េត ភ្នំពេញ ថ្ងៃទី 17 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:53 នាទី ចំនួនអានៈ 1657

នៅ​ម៉ោង ៥ និង ៣៥ នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ ព្រះ​បរមសព​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បាន​ដង្ហែ​តាម​ព្រះទីនាំង មកដល់​បរមរាជ្យវាំង ក្រោម​ការទទួល ដោយ​ពលរដ្ឋ​យ៉ាង​ណែនណាន់​តាន់តាប់ ប្រកបដោយ​ទឹកចិត្ត​ក្តុកក្តួល និង​សោកសង្រេង​ក្រៃលែង​។​
​​ខណៈ​ដែល​ព្រះទីនាំង រថយន្ត ដែល​រចនា​ជា​រូប​ហង្ស ដង្ហែ​ព្រះ​បរម​សព​ព្រះមហាវីរក្សត្រ បាន​មក​ដល់​បរមរាជវាំង​នោះ សំឡេង​សោកសង្រេង បាន​លាន់​ឡើង​ពី​ពលរដ្ឋ ដែល​ឈរ​អម​សងខាង​ផ្លូវ​យ៉ាង​ពាក់​ពពូន​នោះ​។​

នាទី​នោះ ក៏​មាន​វត្តមាន​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ ចូលរួម ដើម្បី​បង្សុកូល​។ ចំនួន​អ្នក​មក​ចូលរួម​បាន​កាន់​ច្រើនឡើងៗ នៅក្នុង​អំឡុង​ម៉ោងជាង​បួន​។​
នៅ​មុន​ក្បួន​មក​ដល់​សមត្ថកិច្ច បាន​រៀបចំ​ឲ្យ​អ្នកចូលរួ​មនៅ​ផ្នែក​ខាង​មុខ អង្គុយ​ចុះ និង​អ្នក​នៅ​ខាងក្រោយ​អាច​ឈរ​បាន​។ ការរៀបចំ​បែបនេះ ដើម្បី​ឲ្យ​អ្នកចូលរួម អាច​មើលឃើញ​ទាំងអស់គ្នា​។ ប៉ុន្តែ​នៅពេល​ក្បួន​ព្រះទីនាំង មក​ដល់​គេ​ពុំ​អាច​ឃាត់​ឃាំង បាន​នូវ​ចំនួន​មនុស្ស​ដ៏​កកកុញ ដែល​ចង់​ឃើញ​ព្រះ​ភក្ត្រ​ព្រះមហាវីរក្សត្រ​ជា​ចុងក្រោយ​នោះ​ឡើយ​។ 

ចំនួន​មនុស្ស ដែល​ក្រោកឈរ​ស្រុះគ្នា បាន​កើតឡើង នៅពេល ដែល​ក្បួន​ព្រះទីនាំង​មកដល់​។ ​    ​នៅ​មុន​ក្បួន​ព្រះទីនាំង​មកដល់ គេ​សង្កេតឃើញ​វត្តមាន​លោក​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​វត្តមាន​នៅ​ទីនោះ​ដែរ ដើម្បី​បញ្ជា​ដល់​សមត្ថកិច្ច​របស់​លោក​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​ជូន​មហាជន ដែល​ចូលរួម​៕​    ​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1700ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1701ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន1955ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1440ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2184ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1498ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1510ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1526ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1890ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1467ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8301នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36154នាក់
ខែនេះ    345322នាក់
ឆ្នាំនេះ   2355861នាក់
សរុប   51715787នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 15:02