មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ

ដោយៈ ពោធិ៍សាត់ ថ្ងៃទី 20 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1499

ពលរដ្ឋនៅតាមដងផ្លូវគ្រួសក្រហមពីឃុំ តាលោ រហូតដល់ ឃុំ បឹងខ្នារ បាននិយាយថាយ៉ាងហោចណាស់ក៏មានរថយន្តដឹកអុសនិងគោយន្តដឹកធ្យូង ជាងម្ភៃគ្រឿងដែរក្នុងមួយថ្ងៃៗដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ បាកាន។តែលោកមេព្រៃទាំងនោះមិនរវល់មើលទេព្រមទាំងបើកភ្លើងខៀវឲ្យ ដឹកម៉ាសប្បាយទៀតផងឲ្យតែបានលុយដាក់ក្នុងហោប៉ៅ ។

ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពួកគាត់បានឃើញ មានរថយន្តដឹកអុសនិងធ្យូងតែពេលយប់ៗទេជួនកាលបើគេដឹកពេលថ្ងៃ គឺមានការគ្របតង់ដើម្បីបិទបាំងភ្នែកមហាជននិងដើម្បីកុំឲ្យ សមត្ថកិច្ចចាប់អារម្មណ៍។លុះដល់ពេលក្រោយមកស្រាប់តែរថយន្តដឹកអុស ទាំងនោះបែរជាដឹកនៅពេលថ្ងៃតែម្ដងដោយមិនមានការគ្របឬបិទបាំង នោះទេ ព្រោះពួកគេបានស្គាល់ចិត្តថ្លើមជំនាញ និងសមត្ថកិច្ចអស់ហើយ និយាយរួមឲ្យតែបង់លុយ ទៅជាការស្រេចទៅហើយ ។

រីឯពលរដ្ឋជាច្រើនដែលរស់នៅចំណុចត្រពាំងកកោះ និងស្រះស្ដេច ក្នុងភូមិប្រហាល ឃុំតាលោដែលមានមុខរបរកាត់អុសលក់នោះបានឲ្យដឹងថា សព្វថ្ងៃនេះអុសមួយម៉ែត្រគុប លក់បាន១៥០០០រៀលគឺគេមកទិញដល់កន្លែងតែម្ដង។បើតាមសម្ដីម្ចាស់ រថយន្តបាននិយាយប្រាប់ពួកគាត់ថាអុសនេះយកទៅលក់ឲ្យអ្នកដុតឡឥដ្ឋ និងឡក្បឿងដោយមិនបានចំណេញប៉ុន្មាននោះទេ ព្រោះប្រេងក៍ថ្លៃ ហើយបង់ផ្លូវជាហូរហែទៀតផង គឺ ៣០០០០រៀល ក្នុងមួយជើងឡាន ។

ចំណែកពលរដ្ឋម្នាក់ដែលនៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្តនិងគោយន្តដឹកអុសនិងធ្យូងចំនួន២០ទៅ៣០ គ្រឿងដែរ ដែល តែងតែឈប់បង់លុយ ឲ្យមេព្រៃក្នុងមួយថ្ងៃ មិនដែលខាននោះទេ។ អ្នកខ្លះបាននិយាយ ថាធ្វើជាមន្ត្រីមេព្រៃគឺមានការងាយស្រួលណាស់ចងតែអង្រឹងដេកនៅ ក្បែរផ្លូវ គេយកលុយមកឲ្យ ដល់កន្លែងតែម្ដង មិនថាយប់ឬថ្ងៃទេ គិតទៅស្រួលទាល់តែមែនទែន ទោះបីព្រៃឈើ រលាយអស់យ៉ាងណាក៏ដោយ មេព្រៃគាត់មិនខ្វល់នាំតែឈឺក្បាល គិតតែយកលុយដាក់ក្នុង ហោប៉ៅទៅវាជាការស្រេចបាត់ទៅហើយ ។

លោក ពិន សង្គមឧត្ដម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១២ថា សព្វថ្ងៃនេះលោក កំពុងជាប់រវល់ ចុះវាស់វែងដីធ្លីមិនបាននៅកន្លែងទេ ស៊ឹងតែបាត់បង់ការងារជំនាញរបស់ខ្លួនទៅហើយ ។ ការដឹកជញ្ជូន អុសគុប និងធ្យូងនោះ តាមច្បាប់គឺមិនអនុញ្ញាតឲ្យដឹកជញ្ជូនទេនេះជាជនឆ្លៀតឱកាសនៅពេល ដែលឃើញជំនាញកំពុងជាប់រវល់៕

ឯកឧត្ដម ឆេង គីមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មានចំណាត់ការបែបណា ចំពោះមន្ដ្រីរដ្ឋបាលព្រៃឈើ ដែលដេកចាំយកលុយបែបនេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1521ដង រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន1703ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1613ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3055ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1782ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1418ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2472ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1479ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន1879ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1987ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4135នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31988នាក់
ខែនេះ    341156នាក់
ឆ្នាំនេះ   2351695នាក់
សរុប   51711621នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 08:09