មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 03:26 នាទី ចំនួនអានៈ 1524

មន្ទីរសំរាកព្យាបាលពន្លឺជ័យជាមន្ទីរពេទ្យឯកជនមួយដែលមានលិខិត អនុញ្ញាត្តពីក្រសួងសុខាភិបាលពិតប្រាកដ់ស្ថិតនៅផ្ទះលេខ452 ភូមិតាភុលសង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាបដែលត្រូវបានគេ ស្គាល់ថាថៅកែឈ្មោះយ៉ាង-ស៊ីអឹន(ហៅកាត់ថា លោកវិជ្ជបណ្ឌិត យ៉ាង)ជាជនជាតិចិនហើយក៏ជាវិជ្ជបណ្ឌិតពិនិត្យព្យាបាលជំងឺនៅ ទីនោះដោយផ្ទាល់ផងដែរ។

លោកវិជ្ជបណ្ឌិតយ៉ាងមានវ័យ៥៥ឆ្នាំជាជនជាតិចិនមានទឹកមុខរុះ រាយរាក់ទាក់ជាគ្រូពេទ្យម្នាក់ប្រកបទៅដោយក្រមសីលធម៌វិជ្ជា ជីវៈដែលជាហេតុធ្វើអោយមានអ្នកជំងឺជាច្រើនតែងតែគោរពកោតសរសើ មិនដាច់ពីមាត់ថាលោកពិតជាមិនដូចគ្រូពេទ្យមួយចំនួនស្គាល់តែ លុយៗនោះទេ។

លោកយ៉ាងបានប្រាប់អ្នកយកព័ត៌មានយើងថាលោកស្រលាញ់អាជីពជា គ្រូពេទ្យតាំងតែពីដឹងក្តីមកម្លេះហើយបានចូលបំរើការងារជា គ្រូពេទ្យនៅប្រទេសរបស់លោកតាំងតែពីឆ្នាំ១៩៧៧លុះនៅកំឡុងឆ្នាំ ២០០២-២០០៣មន្ទីរពេទ្យជីងហ៊ួបើកបំរើការព្យាបាលនៅខេត្តសៀមរាប គេក៏បានអញ្ជើញលោកមកធ្វើជាគ្រូពេទ្យនៅទីនោះ។ លោកយ៉ាងបន្តថា លោកបំរើការអោយមន្ទីរពេទ្យជីងហ៊ួបានប្រហែល២ឆ្នាំលោកក៏ សម្រេចចិត្តឈប់ពីទីនោះហើយបើកមន្ទីរពេទ្យឯកជនខ្លួនឯងមួយដែល មានឈ្មោះដូចខាងលើ។ លោកយ៉ាងបន្ថែមថា នាពេលបច្ចុប្បន្នលោកមានឧត្តមភរិយាជាជនជាតិខ្មែរនិងមានកូន ប្រុសម្នាក់ជាទីស្រលាញ់ ដូច្នេះលោកគ្មានបំណងត្រឡប់ទៅស្រុកចិនវិញទេ គឺលោកស៊ូរួមរស់នៅខេត្តសៀមរាបក្នុងអាជីពជាគ្រូពេទ្យអស់មួយ ជីវិត។

បើយោងតាមសម្តីស្រ្តីជាអ្នកបកប្រែបានអោយដឹងថា លោកយ៉ាងតែងមានចិត្តអាណិតដល់អ្នកក្រីក្ររហូតជួនពេលខ្លះលោក ពិនិត្យពិគ្រោះជំងឺឥតគិតលុយ និងជួនពេលខ្លះផ្តល់ថ្នាំគ្រាប់សំរាប់ជំងឺស្រាលៗដូចជាគ្រុន រាគរូសដល់អ្នកមានជីវភាពក្រខ្សត់ដោយឥតគិតថ្លៃ។ ស្រ្តីរូបនេះបន្ថែមថា ចំណែកឯតំលៃព្យាបាលវិញលោកយ៉ាងយកតំលៃទាបបំផុតបើប្រៀបធៀបទៅ និងមន្ទីរពេទ្យឯកជនផ្សេងទៀតមិនថាអ្នកជំងឺជាអ្នកក្ររឺអ្នក មាននោះទេគឺលោកតែងតែបន្ធូបន្ថយជានិច្ច។

លោកទីជាបុរស់ជនជាតិខ្មែរមានវ័យប្រហែលជាង៣០ឆ្នាំដែល ធ្លាប់ធ្វើជាបុគ្គលិគខាងផ្នែកបកប្រែជាមួយលោកយ៉ាងតាំងតែពី១០ ឆ្នាំមុនរហូតនាពេលបច្ចុប្បន្នបានក្លាយជាថៅកែភាគហ៊ុននៅមន្ទីរ ពេទ្យឯកជនមួយនៅខេត្តកំពុងធំបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទថា លោកវិជ្ជបណ្ឌិតយ៉ាងពិតជាគ្រូពេទ្យដែលមានសញ្ញាប័ត្រទទួលស្គាល់ ពីស្រុកចិនពិតប្រាកដមែន។ លោកទីបន្ថែមថា លោកយ៉ាងមានចរិតស្លូតបូត ទៀងត្រង់ ចូលចិត្តរាប់អានមិត្ត ហើយការព្យាបាលអ្នកជំងឺយកចិត្តទុកដាក់ប្រកដប្រជាច្បាស់លាស់ ដែលជាហេតុធ្វើអោយមានអ្នកគាំទ្រទៅលើរូបគាត់ជាហែហូរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3248ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2155ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1433ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1658ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1381ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1594ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1510ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1508ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1570ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន1937ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41627នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    144798នាក់
ខែនេះ    528078នាក់
ឆ្នាំនេះ   1910310នាក់
សរុប   51270236នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:30