ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់​ជល​ផលនិង​ប្រាក

ដោយៈ ផ្លុង រ៉េត ក្រុង​​ប៉ោយ​​ប៉ែត ថ្ងៃទី 25 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1355

ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថា ពួកគាត់​រស់នៅ​ក្នុងភូមិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​ក្នុង​មួយ​គ្រួសារ​ មាន​ដី​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​សាងសង់​លំនៅដ្ឋាន ហើយ​ផ្លូវ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ក្នុង​ដី​៤០​ម៉ែត្រ មាន​ផ្លូវ​មួយ​ខ្សែ សាងសង់​ផ្ទះ​ទល់​គ្នា​មុខក្រោយ ដោយនៅ​ក្នុងភូមិ​មាន​ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ និង​មាន​គម្រោង​ផ្លូវ​ខ្វាត់ខ្វែង​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​។

ប្រជាពលរដ្ឋ​បញ្ជាក់ថា នៅតាម​ដី​ទ្បូ​ត៍​ផ្សេងៗ​មាន​ផ្លូវ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ ក្នុង​៤០​ម៉ែត្រ​មាន​ផ្លូវ​១​ខ្សែ ប៉ុន្តែ​នៅ​ចំណុច​ក្រុមទី​៩ ភូមិ​សាមគ្គី​មានជ័យ​ដែល​ពួកគាត់​រស់នៅ​ចំណុច​ផ្លូវលំ​២​ខ្សែ​នៅ​ពី​ខាងជើង​ ឆៀង​ខាងលិច​ទល់មុខ​ផ្លូវ​បេតុង​១​ខ្សែ ជាប់​នឹង​សំណង់ផ្ទះ​ល្វែង​របស់​ក្រុមហ៊ុន ខេ​ធី​អេ​ច នៃ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោ​ន មាន​ផ្ទៃដី​ប្រមាណ​ជា​១០០​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សី ស៊ី​ល័យ នាយក​សង្កាត់រដ្ឋបាល​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត ពួកគេ​បានធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទ្បើ​យ ​។

ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​បានធ្វើ​ការតវ៉ា​ចោទប្រកាន់​មន្ត្រី​២​រូប​គឺ​ឈ្មោះ សី ស៊ី​ល័យ ជា​នាយ​សង្កាត់​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែត​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ ឆ្លងកាត់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​ទាំង​២​រូបនេះ​បាន​ប្រើ​អំណាច​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ ហើយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិ​បាល​ក្រុង​ប៉ោយប៉ែត​មិនបាន​ជួយ​រក​ដំណោះស្រាយ​ទ្បើ​យ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​រដូវវស្សា​ផ្លូវលំ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​សភាព​ស្អិត ឬ​រអិល​ដូច​ខ្លាញ់ ហើយ​កន្លែង​ខ្លះ​មាន​ជង្ហុក​ជ្រៅៗ​ពិបាកធ្វើ​ដំណើរ​ចេញចូល ទើប​ពួកគាត់​នាំគ្នា​តវ៉ា​សុំ​បើកផ្លូវ​ឲ្យ​ជិត​មករក​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ​។ តែ​ការតវ៉ា​របស់​ពួកគាត់​មិនបាន​សម្រេច​ទេ ដោយសារតែ​បុគ្គល ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះមក ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើកផ្លូវ​បាន​ទ្បើ​យ ហើយ​ថែមទាំង​យក​បង្គោល​ថ្មី​ទៅធ្វើជា​របង​បិទ​ទាំងស្រុង​តែម្តង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​គួរពិនិត្យមើល​ទ្បើង​វិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​ទាំងពីរ​រូបនោះ​កំពុង​ប្រើ​អំណាច។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត ង៉ោ ម៉េង​ជ្រួ​ន និង​អភិបាលខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងពីរ​នាក់​នេះ​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ ប្រើ​អំណាចនេះតទៅទៀត​៕

photo-1-282x220

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1651ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1489ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2051ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1366ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1444ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1558ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1558ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1518ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1354ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2021ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3879នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    9633នាក់
ខែនេះ    318801នាក់
ឆ្នាំនេះ   2329340នាក់
សរុប   51689266នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 21:08