ព័ត៌មានក្ដៅ

ឧកញ៉ាលឹម ប៊ុណ្ណា ហៅ«ខ្នារ» ធ្លាប់ល្បីល្បាញខាងបំផ្លាញព្រៃឈើខ្មែរ អោយវិនាសហិនហោច ឥឡូវក្លាយជាមេកន្ទុយលេខឆ្នោតយួនខុសច្បាប់នៅភ្នំពេញនិងខេត្តកំពត កាងផ្តាច់មុខ?

ដោយៈ Siem Reap ភ្នំពេញ ថ្ងៃទី 03 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 12:34 នាទី ចំនួនអានៈ 1905

03/07/2021

ឧកញ៉ាសង្គមងងឹត ដែលធ្លាប់ល្បីខាងមបំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិជាតិខ្មែរ អោយរលាយហិនហោចនៅភាគឦសាន្តប្រទេសកម្ពុជា អស់ឈើស្ទើរតែស្វារកកន្លែងជ្រកលែងបាននិងដែលមានឥទ្ធិពល ដឹកឈើលក់អោយបរទេសម៉ាសេរី កើបលុយបាន រាប់ពាន់លានដុល្លារ ឯអ្នកអនុវត្តច្បាប់ឃើញខ្លាចដូចខ្លាចខ្មោចកន្លងមក។ក៏ប៉ុន្តែ ហើយក្រោយមកឧកញ៉ារូបនោះ មិនដឹងជាហេតុអីត្រូវសមត្ថកិច្ចថ្នាក់ជាតិតាមចាប់ខ្លួន បែរចាប់បានតែផេះ ពេលនេះលោកឧកញ៉ាសង្គមងងឹតលឹមប៊ុណ្ណានោះ ?បានអភិវឌ្ឍន៍មុខរបរទុច្ចរិតថ្មីចែស? នៅក្នុងខេត្តកំពតទៀតហើយ បន្ទាប់ពីប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ពាសពេញក្រុងភ្នំពេញ អត់មានសមត្ថកិច្ចណាហ៊ានក្អកក្រហែមក្បែរ អស់រយៈពេលជាង២ឆ្នាំមកនោះ?

តែជាអកុសលទៀតហើយ ពេលនេះឧកញ៉ាសង្គមងងឹត លឹមប៊ុណ្ណា ហៅខ្នារ ត្រូវមេឆ្នោតខុសច្បាប់ដុះស្លែខេត្តខ្លះ កើតទុក្ខមិនសុខចិត្ត រឿងចូលទៅរកសុីកាងផ្តាច់ ហើយបានទម្លាយរឿងសម្អុយអោយកាសែតនិយាយជីកកកាយ អំពីការពង្រីករបរទុច្ចរិត រកសុីប៉ាវផ្តាច់ឆ្នោតយួនខុសច្បាប់នៅខេត្តកំពត។

ប្រភពពីអ្នកញៀនកន្ទុយលេខយួន នៅភ្នំពេញ និងខេត្តកំពតធ្លាប់ទម្លាយប្រាប់អោយដឹងថា៖ឧកញ៉ាសង្គមងងឹត លឹម ប៊ុណ្ណា(ខ្នារ)បានកាងផ្តាច់មុខកន្លែងកត់ឆ្នោតយួនខុសច្បាប់ធំៗស្ទើរតែទាំងអស់នៅក្នុងក្រុងភ្នំពេញ។ប្រភពបន្តថា លោកបានបើកក្រុមហ៊ុនមួយដើម្បីលួចបន្លំកត់កន្ទុយលេខខុសច្បាប់ ហើយនៅកន្លុកកន្លៀតណាក៏មានសាខាកត់ឆ្នោតយួនផ្តាច់មុខអោយលោកដែរ​។ជាឧកញ៉ាខ្លាំងមែន(អ្នកអនុវត្តច្បាប់ឮតែឈ្មោះខ្លាចដូចខ្លាចខ្មោច)។សមត្ថកិច្ច​មូលដ្ឋាន​វិញមិនហ៊ានប៉ះពាល់បង្ក្រាបសាខាកត់ឆ្នោតយួនខុសច្បាប់ណាមួយដែលជាសាខាកត់ឆ្នោតយួនណាប្រើឈ្មោះក្រុមហ៊ុនគាត់ឡើយ ព្រោះឧកញ៉ាសង្គមងងឹតនោះក៏មានខ្នងបង្អែករឹងមាំ។

ប្រភពបន្តថាជាក់ស្ដែង​ដូច​ជា​នៅ​ទីតាំង អតីតតូបលក់ចានឆ្នាំងមួយកន្លែងនៅផ្សារដេប៉ូខាងលិចផ្សារធំថ្មី ,ខាងជើងផ្សាធំថ្មី ផ្សារសាំហាន់ទួលសង្កែ, ផ្ទះមួយល្វែងនៅផ្លូវលេខ១០៥ មានទីតាំងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី០១ ខណ្ឌឬស្សីកែវ ទីតាំងនៅផ្សារឯករាជ្យ២,សុទ្ធតែនៅភ្នំពេញជាសាខាកត់និងទទួលយកការចាក់ឆ្នោតពីបណ្តាខេត្តផ្សេងៗរបស់លោកឧកញ៉ាសង្គមងងឹតនោះដែរ។ហើយកំពុង​ធ្វេី​សកម្មភាព​ដោយរលូន​ដោយមិនរំខាន​ដល់សមត្ថកិច្ច​ណាទាំងអស់​ ។ក៏ប៉ុន្តែនៅភ្នំពេញខ្លាសាហាវច្រើនលោកមិនអាចផ្តាច់មុខផ្កាប់ឆ្នាំងបាយមន្ត្តី្រខ្លាសាហាវខ្លះបានទេដូចជាមានទីតាំងកត់កន្ទុយលេខយួនធំៗមួយចំនួនផ្សេងទៀតនៅតែជារបស់មន្ត្រីស្នងការនគរបាលម្នាក់កាងកត់ឆ្នោតយួនជាង៣០ឆ្នាំមកហើយនៅផ្លូវត្រសក់ផ្អែម និងមួយទីតាំងទៀតនៅកាច់ជ្រុងខាងជើងឈៀងខាងកើតផ្សារសុវណ្ណានិងខាងកើតផ្សារអូរឬស្សីជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMម្នាក់ដែលលោកឧកញ៉ាសង្គមងងឹត មិនអាចលូកលាន់យកផ្តាច់មុខដែរ។ បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14866នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31746នាក់
ខែនេះ    215337នាក់
ឆ្នាំនេះ   2673240នាក់
សរុប   52033166នាក់
ថ្ងៃទី 24 ខែ 05 ឆ្នាំ 2024 ម៉ោង 00:05