សមត្ថកិច្ចបានរកឃើញសាកសពស្រ្តីអាក្រាតកាយវ័យប្រហែលជា៤០ឆ្នាំ គ្មានអត្តសញ្ញាណម្នាក់ ត្រូវបានគេកាប់សម្លាប់យកទៅបោះចោលនៅទឹកអូរកេងកង ស្ថិតក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣។
លោក កែវ-តាន់អធិការនគរបាលស្រុកត្រពាំងប្រាសាទបានធ្វើការសន្និដ្ឋានថា ស្រ្តីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយប្រើកាំបិតតាំងតោ រួចអូសសាកសពទម្លាក់ចូលទឹកអូរ។ លោកអធិការបន្តថា ស្រ្តីរងគ្រោះមានសម្បុរសណ្តែកបាយ កំពស់១,៥៥ម៉ែត្រ អាយុប្រហែល៤០ឆ្នាំ ហើយជាជនពិការស្វិតជើងស្តាំម្ខាងទៀតផង។ លោកអធិការបន្ថែមថា ខាងសមត្ថកិច្ចបានតំកល់សាកសពរហូតដល់ល្ងាចថ្ងៃទី០៨កក្កដា ដើម្បីរងចាំក្រែងមានសាច់ញាតិមកទទួលយកសាកសព តែដោយមិនឃើញមានសាច់ញាតិទើបលោកសម្រេចចិត្តប្រគល់សាកសពអោយទៅលោកស្រី ជ្រិន-ពេជ្រណេង ជាមេឃុំផ្អាវយកទៅធ្វើមុណ្យតាមប្រពៃណីសាសនា។
លោកស្រី ជ្រិន-ពេជ្រណេង មេឃុំផ្អាវ បានអោយដឹងថា លោកស្រីបានយកសាកសពស្រ្តីរងគ្រោះគ្មានសាច់ញាតិខាងលើនេះ ទៅធ្វើបុណ្យតាមប្រពៃណីសាសនា ដោយចំណាយថវិការរបស់សាលាឃុំអស់ចំនួន១លានរៀល។ លោកស្រីបានចូលរួមសោកស្តាយអាណិតអាសូរ និងផ្តែរផ្តាំដល់ស្រ្តីទាំងអស់ត្រូវចេះប្រយ័ត្នប្រយ៉ែង កុំលុងជឿការលួងលោមរបស់មនុស្សដែលមិនស្គាល់ច្បាស់លាស់ ក្រែងមានគ្រោះថ្នាក់ដូចស្រ្តីរូបនេះ៕ ដោយ៖ សុផានុរស្ស
ថ្ងៃនេះ | 2114 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30402 | នាក់ |
ខែនេះ | 2114 | នាក់ |
ឆ្នាំនេះ | 3584774 | នាក់ |
សរុប | 52944700 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:54 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net